ការបកស្រាយពន្យល់សង្ខេបនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់—១០០វាក្យសព្ទ
ភាគ៦ សេចក្តីសង្រ្គោះដ៏ពេញលេញរបស់ព្រះ
វាក្យសព្ទទី ៥៩ ការទទួលសិរីល្អ
ដកស្រង់ពី :
រ៉ូម ៨:៣០ខ ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ ។
ការទទួលសិរីល្អ គឺថា ពួកអ្នកជឿដែលបានពេញវ័យចាស់ទុំ នឹងសម្តែងចេញភាពពេញ វ័យនៅក្នុងជីវិតរបស់ពួកគេពីខាងក្នុងពួកគេ ។ ពួកអ្នកជឿនឹងមិនបានលើកតម្កើង (ទទួលសិរីល្អ) ឡើយ ទាល់តែពួកគេឈានដល់ភាពពេញវ័យចាស់ទុំនៅក្នុងជីវិត ។
ខ្លឹមសារ :
រ៉ូម ៨:៣០ខ ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ ។
១ពេត្រុស ២:២ នោះត្រូវឱ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារ-កដែលទើបនឹងកើត ដើម្បីឱ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ ។
I. ការទទួលសិរីល្អ គឺថា ពួកអ្នកជឿដែលបានពេញវ័យចាស់ទុំ នឹងលេចចេញភាពពេញវ័យនៅក្នុងជីវិតរបស់ពួកគេពីខាងក្នុងពួកគេ—រ៉ូម ៨:៣០ខ :
A. ការបានលើកតម្កើង(ទទួលសិរីល្អ) គឺការបានដូចព្រះទាំងស្រុង ពីព្រោះសិរីល្អ គឺជាព្រះជាម្ចាស់ទ្រង់ផ្ទាល់ ។
B. ព្រះ គឺជាព្រះនៃសិរីល្អ ។ យើងមានរូបភាពរបស់ព្រះ ហើយយើងគួរសម្តែងចេញសិរីល្អរបស់ព្រះ—កិច្ចការ ៧:២ ។
C. សព្វថ្ងៃនេះ ប្រសិនបើបងប្អូនស្រឡាញ់ព្រះអម្ចាស់ ហើយបងប្អូនរស់ចេញសិរីល្អរបស់ព្រះអម្ចាស់ពីខាងក្នុងបងប្អូន បន្ទាប់មកនៅពេលព្រះអម្ចាស់យាងមកនោះទ្រង់នឹងដាក់បងប្អូននៅក្នុងសិរីល្អកម្រិតដ៏ខ្ពង់ខ្ពស់បំផុត ។
II. ពួកអ្នកជឿនឹងមិនបានលើកតម្កើង (ទទួលសិរីល្អ) ដែលជាការបាននាំចូលទៅក្នុងការ សម្តែងចេញពេញលេញនៃព្រះត្រីឯកឡើយ ទាល់តែពួកគេឈានដល់ភាពពេញវ័យចាស់ទុំនៅក្នុងជីវិត—១ពេត្រុស ២:២; រ៉ូម ៨:៣០ :
A. ដូចជា ផ្ការបស់ផ្កាកុលាប គឺចេញមកពីការលូតលាស់បន្តិចម្តងៗនៃរុក្ខជាតិដើមកុលាប ។ ផ្កាកុលាប មិនចេញផ្កាទេ ទាល់តែវាបានឈានដល់ភាពពេញវ័យ ។
B. ព្រះគ្រិស្ត ដែលជាសិរីល្អនៃក្តីសង្ឃឹម ត្រូវបានព្រោះចូលទៅក្នុងយើងជាគ្រាប់ពូជនៃសិរីល្អ ហើយគ្រាប់ពូជនេះនឹងរីកលូតលាស់ រហូតដល់ឈានដល់ដំណាក់កាលនៃការចេញផ្កា នៅពេលនោះហើយ សិរីល្អនឹងលេចចេញមក—កូល៉ុស ១:២៧ ។
III. អាថ៌កំបាំងច្រើនសម័យ សម្តែងដល់ /ខ្ញុំច្បាស់ ព្រះគ្រិស្ត គឺជាសភាពពិតនៃព្រះ/ ទ្រង់ប្រែសភាពជាមនុស្ស ក្លាយជាជីវិតខ្ញុំ / ទ្រង់ជាសិរីនៃក្តីសង្ឃឹមខ្ញុំ /សិរីសិរីព្រះគ្រិស្តជីវិតខ្ញុំ/ សិរីទ្រង់ជាក្តីសង្ឃឹមដ៏ធំ /ទ្រង់គឺជាអាថ៌កំបាំងនៅក្នុងវិញ្ញាណខ្ញុំ/ សិរីទ្រង់ដល់ខ្ញុំប្រសើរឧត្តម (បទចម្រៀងខ្មែរលេខ ៧៦៤ , អង់គ្លេសលេខ ៩៤៨) ។